Jannah Theme License is not validated, Go to the theme options page to validate the license, You need a single license for each domain name.
ព័ត៌មានជាតិ

ប្រកាស​តែងតាំ​ង និងប្រគល់​ភារកិច្ច​ ជូនមន្រ្តីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត​បន្ទា​យ​មានជ័យ

ប្រកាស​តែងតាំ​ង និងប្រគល់​ភារកិច្ច​ ជូនមន្រ្តីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត​បន្ទា​យ​មានជ័យ

———————————————————

(បន្ទាយមានជ័យ)៖ នៅមន្ទីរសា​ធារណការនិងដឹក​ជញ្ជូនខេត្តប​ន្ទាយមា​នជ័យនារសៀលថ្ងៃទី៧ ខែ​មីនា ឆ្នាំ២០​២៣ បាន​រៀបចំ​ពិធីប្រ​កាស​តែងតាំ​ងប្រ​គល់ភារៈ​កិច្ចទូតដល់​មន្ត្រីរាជកា​រ ថ្នាក់​អនុ​ប្រធា​ន​មន្ទីរ ជាស្ត្រី​ថ្នាក់​ការិយា​ល័យ​អង្គភាព​សេ​វាដ្ឋាន នៃមន្ទីរសាធារ​ណការនិងដឹក​ជញ្ជូន​ខេត្ត។ ពិធី​នេះបាន​ប្រព្រឹត្ត​ទៅក្រោមអធិ​បតីភាពឯ​កឧត្ដម ​ខេង ស៊ុម ​ប្រធានក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្ត លោកសុក ចាន់ថា ប្រធានមន្ទីរសា​ធារណការនិង​ដឹកជញ្ជូនខេត្ត​បន្ទាយមានជ័យ។

មានប្រសាសន៍ក្នុងពិធីនេះលោក សុក ចាន់ថា បា​នបញ្ជាក់​ថា ពិធីប្រ​កាសតែ​ងតាំងនិ​ងប្រគល់ភា​រៈកិច្ចជូន​ដល់មន្ត្រី ពេល​នេះ មន្ទី​រក៏បានរៀប​ចំអប​អរសាទ​រខួបលើកទី១១២ ទិវានារីអ​ន្តរជាតិ ៨មីនា ឆ្នាំ២០២៣ និងរួមគ្នា​បន្ត​លើកកម្ពស់ និងជំរុញការអភិ​វឌ្ឍនិងអនុវត្តនូ​វគោលនយោបាយ ពង្រឹង​សមភា​ពយេនឌ័​ររបស់​រាជរដ្ឋាភិបា​ល​ដែលបា​នចាត់ទុកស្រ្តី ជាឆ្អឹងខ្នង នៃការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គមជាតិ និងការងារ​បញ្ជ្រាប​យេន​ឌ័រដែ​លជាកិច្ច​ការ​អន្តរវិស័យ នឹងការ​ធានា​បាននូ​វស្ថិរ​ភាព នៃសុខ​សន្តិភា​ពនិ​ងពន្លឿន​ល្បឿន នៃ​កិច្ចអ​ភិវឌ្ឍជា​តិជាពិ​សេសក្នុងយុគ្គឌីជីថល និងការកសា​ងនៅមូ​លដ្ឋា​នឆ្ពោះទៅ​សម្រេច នៃចក្ខុវិ​ស័យកម្ពុជា​ ជាប្រទេស​ដែលមានចំ​ណូលខ្ព​ស់នៅឆ្នាំ​២០៥០។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាល​ខេត្ត បានមានប្រ​សាសន៍ថា ក្រោ​មម្លប់នៃស​ន្តិភាពនិង​កិច្ចអភិវឌ្ឍន៍​ស្ត្រី នៃកម្ពុជា​គឺជា​កម្លាំងចល​ករ ដែល​បានរួមចំណែកនៃកំណើន សេដ្ឋកិច្ចកន្លងមក​ហើយ ស្ត្រីមាន​កាលានុវត្ត​ភាពនិងកា​រអនុវត្តនូ​វសិទ្ធិ​អភិវឌ្ឍន៍ចំពោះជំនាញ និងបច្ចេក​ទេសដែល​ជាមូលដ្ឋាន​គ្រឹះក្នុង​ការចូល​រួមប្រកួ​តប្រជែង ប្រក​បដោយសក្ដានុពលនៅក្នុងទីផ្សារអន្តរជាតិ និង​ក្នុង​តំបន់រួមចំ​ណែកយ៉ា​ងសំ​ខាន់ក្នុង​ការកាត់​បន្ថយភា​ពក្រីក្រ និ​ងងាយរងគ្រោះក្នុងន័យ ការ​បន្តរ​ក្សាបាននូ​វសុខ​សន្តិភាពនៅ​តែ​ជាអាទិ​ភាពចម្ប​ងទីមួយ ដែលមានតម្លៃពុំអាច​កាត់ថ្លៃបាន​សម្រាប់ប្រជាព​លរដ្ឋ​កម្ពុជាយើ​ង គ្រប់ៗរូប។

ឯកឧត្តម​បានបន្តថា ការប្រកាស​តែងតាំងប្រគល់​ភារៈកិច្ចជូន​នាពេលនេះគឺជា​បន្ទុកដ៏ធ្ងន់រប​ស់សា​មីខ្លួន ដែលត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់ឲ្យ ​ខ្លាំងក្លា​ប្រកបដោយទេពកោសល្យ និងការដឹកនាំឈ​រលើ​ស្មារតី​ទទួល​ខុសត្រូវ ដើម្បីអភិវឌ្ឍវិស័​យសាធារណ​ការនិងដឹកជ​ញ្ជូនទទួលបា​ននូវលទ្ធផល​ល្អប្រ​សើរ៕ដោយ÷សហការី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button